សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 30, 2011

មេដឹកនាំសហជីព៣ធំៗនៅកម្ពុជាព្រមានធ្វើបាតុកម្ម


​មេ​ដឹកនាំសហភាពសហជីពសំខាន់ៗធំៗចំនួន៣នៅកម្ពុជាបានព្រមព្រៀងគ្នាដឹកនាំកម្មករកម្មការិនី
ដែលជាសមាជិកឲ្យចូលរួមធ្វើកូដកម្មនិងមហាបាតុកម្មនៅដើមខែកញ្ញាខាងមុខនេះបើសិនជា
សំណើរមួយចំនួនរបស់មេដឹកនាំសហជីពស្នើទៅក្រសួងការងារពុំត្រូវបានដាក់បញ្ចូលទៅក្នុង
សេចក្តីព្រាងច្បាប់ស្តីពីសហជីពមុខនិងបញ្ជូនទៅឲ្យគណះរដ្ឋមន្ត្រីប្រជុំសម្រេចមុននិងបញ្ជូន
សេចក្តីព្រាងច្បាប់នេះសុំការផ្តល់សេចក្តីទុកចិត្តពីសភាជាតិនោះ។នេះយោងតាមប្រសាសន៏ របស់
លោករ៉ុងឈុនលេខាធិការនៃក្រុមប្រឹក្សាសម្របសម្រួលសហជីពកម្ពុជាហៅកាត់(CTUCC)
ដែលបានបា្រប់ឲ្យដឹងនៅថ្ងៃទី២៧ សីហា នេះ។

លោករ៉ុងឈុនបានឲ្យដឹងបន្តទៀតថា៖តាមរយះសិក្ខាសាលា៣ថ្ងៃគឺពីថ្ងៃទី២៣ដល់២៥ខែសីហា​ឆ្នាំ២០១១នៃផែនការសកម្មភាពស្តីពីការតស៊ូមតិលើសេចក្តីព្រាងច្បាប់សហជីពដែលបានប្រឹត្ត​នៅឯសណ្ឋាគារកាំបូឌីយ៉ាណានោះបានសម្រេចថាបើនៅចុងខៃសីហាខាងមុខនេះបើ សេចក្តី
ព្រាងច្បាប់ស្តីពីសហជីពចុងក្រោយដែលក្រសួងការងាររៀបចំស្នើច្បាប់ហើយពុំបានដាក់បញ្ចូលនូវ
សំណើរមួយចំនួនរបស់សហជីពចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសហជីពទេនោះគឺនៅដើមខែកញ្ញាឆ្នាំ២០១១មេដឹកនាំសហភាពសហជីពទាំងអស់បានសម្រេចចាប់ ផ្តើមធ្វើយុទ្ធនាការឲ្យ
កម្មករ​កម្មការិនីដែលជាសមាជិកចូលរួមធ្វើកូដកម្មនិងបាតុកម្មអហិង្សាព្រមៗគ្នាតែម្តង។

​​លោកឈុនបានបញ្ជាក់ឲ្យដឹងពីចំនួនសហភាពសហជីពធំៗដែលបានព្រមព្រៀងដឹកនាំកម្មករ
ចូលរួមធ្វើកូដកម្មនិងបាតុកម្មនៅដើមខែកញ្ញាខាងមុខនោះរួមមានគឺ៖សហភាពសហព័ន្ធសហជីព
ជាតិកម្ពុជា(របស់លោកជួនមុំថុល)សហភាពការងារកម្ពុជា(របស់លោកអាត់ធន់)និងសហភាព
សហកម្ពុជា(របស់លោករ៉ុងឈុន)និងមានមេដឹកនាំសហជីពមួយចំនួនទៀតសន្យាចូលរួមដឹកនាំ
សមាជិកចូលរួមធ្វើកូដកម្មជាមួយដែរដើម្បីផលប្រយោជន៍សហជីពនិងកម្មករ។

​លោកឈុនបានពន្យល់ថាៈនៅក្នុងយុទ្ធនាការនៅដើមខែកញ្ញានោះគឺក្រុមប្រឹក្សាសម្រប​សម្រួល​សហជីពកម្ពុជាហៅកាត់(CTUCC)នឹងធ្វើសន្និសីទកាសែតបន្ទាប់មកប្រមូលផ្តុំគ្នាទាមទារនៅសួន
ប្រជា​ធិបតេយ្យហើយជម្រើសចុងក្រោយគឺដឹកនាំកម្មករកម្មការិនីនៅតាមបណ្តារោងច្បាប់​ចូលរួម​ធ្វើកូដកម្មនិងមហាបាតុកម្មដែលជាជម្រើសចុងក្រោយ។ក៏ប៉ុន្តែមុននឹងធ្វើកូដកម្មនិងមហា​បាតុកម្ម​នោះគឺក្រុមប្រឹក្សាសម្របសម្រួលសហជីពកម្ពុជាហៅកាត់(CTUCC)នឹងជូនដំណឹងទៅអាជ្ញាធរ
ពាក់ព័ន្ធដូចជាអាជ្ញាធរសាលារាជធានីភ្នំពេញនិងអាជ្ញាធរខេត្តក្រុងនានានិងជូ​នដំណឹងទៅ​ក្រសួ​ងមហាផ្ទៃផងដែរ។

លោករ៉ុងឈុនបានបញ្ជាក់ថាៈសេចក្តីព្រាងច្បាប់ស្តីបីសហជីពកម្ពុជាមានស្ថានភាព​អាក្រក់ជាង​ច្បាប់សហជីពនៅជប៉ុននិងអាក្រក់ជាងនៅបណ្តាប្រទេសឯទៀតៗខ្លាំងណាស់។ជាពិសេសស្ថាន​ភាពគោរពច្បាប់ការងារសព្វថ្ងៃកាន់តែអាក្រក់មានការរំលោភសិទ្ធិកម្មករនិងប៉ះពាល់ដល់សេរីភាព​សហជីព។ដូចជាប៉ុន្មានឆ្នាំនេះនិយោជក់បានងាកមកប្រើប្រាស់កិច្ចសន្យាការងារ​រយះពេលខ្លី​ដែល​ធ្វើឲ្យកម្មករបាត់បង់ផលប្រយោជន៏រួមទាំងសហជីពផងដែរ។

No comments:

Post a Comment

yes