សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 12, 2011

ឆៃលី ដាឡែន ថត​ឈុត​ស៊ិចស៊ី​ចែក​សាធារណជន​គយ​គន់


  ក្នុង​ឈុត​សម្លៀក​បំពាក់​ដ៏​ស្តើង​ក្រោម​តំណក់​ទឹក​រំលេច​ចេញ​នូវ​ខោ​អាវ​ក្នុង​យ៉ាង​សិច​ស៊ី​ ឆៃលី ដាឡែន បាន​និយាយ​ថា៖ «ធម្មតា​យើង​មាន​របស់​ល្អ​ត្រូវ​តែ​បង្ហាញ​គេ​ឯង​អ៊ីចឹង​ហើយ»។
ក្នុង​ឈុត​សម្លៀក​បំពាក់​រំលេច​ចេញ​ដើម​ទ្រូង​ធំ​ទ្រលុក​ទ្រលន់​ជាមួយ​នឹង​​ការ​លេច​ចេញ​សាច់​ល្វែង​ក្រោម​ស​ខ្ចី​ដែល​បុរស​ៗ​មិន​ថា ក្មេង ចាស់ ឬ​ចំណាស់​ល្បាយ​អាចម៌​ខ្លា​ឡើយ​ពេល​ឃើញ​ហើយ​ស្ទើរ​ទ្រាំ​មិន​បាន​នោះ ត្រូវ​បាន​តារា​ចម្រៀង ឆៃលី ដាឡែន ប្រាប់​ថា មួយ​ឈុត​នេះ ពិត​ជា​សិចស៊ី ប៉ុន្តែ​មិន​ជា​សិចស៊ី​ណាស់​ណា​នោះ​ទេ​។
តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ថត​រូប​នេះ គ្រាន់​តែ​ជា​ការ​ថត​លេង​តែ​ប៉ុណ្ណោះ មិន​មែន​ថត​ផ្សាយ​ស្ប៉ត​ពាណិជ្ជ​កម្ម​ឲ្យ​ក្រុម​ហ៊ុន​ណា​មួយ​ឡើយ​ ហើយ​ឈុត​បែប​សិច​ស៊ី​នោះ​ ក៏​មាន​ថត​ជាមួយ​នឹង អាឡិច ចន្ទត្រា ដែរ​។
តារា​ចម្រៀង​របស់​ផលិត​កម្ម​រ៉ៃ​មាស​ ឆៃលី ដាឡែន បាន​ឲ្យ​ដឹង​ថា ការ​លេច​ចេញ​រូប​ថត​ក្តៅ​សាច់​បែប​នេះ​ ប្រាកដ​ជា​មាន​ការ​រិះ​គន់​ជាក់​ជា​មិន​ខាន​ឡើយ ប៉ុន្តែ​​នោះ​គ្រាន់​តែ​ជា​ការ​ថត​រូប​បែប​សិល្បៈ​របស់​សិល្បករ​តែ​ប៉ុណ្ណោះ​ ដោយ​នាង​បាន​លើក​ហេតុ​ផល​ថា យើង​មាន​របស់​ល្អ​ត្រូវ​តែ​បង្ហាញ​គេ​ ៕




ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes