សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 27, 2011

តារា​ម៉ូដែល​​​កូន​កាត់​ ​ចិន​-អាមេរិក​​​ ចេស៊ី​កា ​ស៊ី​ ​បែក​ធ្លាយ​​ខ្សែ​អាត់​​វីឌីអូសិច

  
យោងទៅតាម​​ប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​​​ដេលី ឆីលី ចេញផ្សាយ​​កាលពី​ថ្ងៃ​អង្គារ ទី​២៥ តុលា ​ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ តារា​បង្ហាញ​ម៉ូដ​កូន​កាត់​​​អាមេរិក​-ចិន ចេស៊ី​កា ស៊ី​ ​​បានលេច​ធ្លាយ​​ខ្សែ​អាត់​វីដេអូ​សិច​ដែល​កំពុង​ត្រូវ​បាន​គេ​យក​ទៅធ្វើ​​អាជីវ​កម្ម​​ក្នុង​លក្ខណៈ​​លួចលាក់​​ក្នុង​ទី​ក្រុង​ហុងកុង ។

 ទាក់​ទង​​ទៅនឹង​ការ​​បែកធ្លាយខ្សែ​អាត់​​វីឌីអូ​សិច តារា​ម៉ូដែល​រូប​ស្រស់​បាន​និយាយ​​ប្រាប់​អ្នក​សារ​ព័ត៌​មាន​​ទាំង​ទឹក​ភ្នែក​​រលីង​រលោង​ថា ៖ ខ្សែ​​អាត់​វីឌីអូ​សិច​នេះ​​គឺ​ជា​របស់​ខ្ញុំ​ពិត​ប្រាកដ​​មែន ។ ​នាង​បាននិយាយ​បន្តទៀតថា ៖ ខ្ញុំ​​បានថត​វា​ជា​មួយ​មិត្ត​ប្រុស​ដំបូងរបស់​​ខ្ញុំតាំងពី​ខ្ញុំ​នៅ​ក្មេង​ម៉្លេះ ហើយ​មិន​នឹក​ស្មាន​ថា វា​កើត​ឡើង​នៅពេល​នេះ​ទេ ។ ​នៅ​ចំពោះ​មុខ​​អ្នក​កាសែត​ចេស៊ីកា ស៊ី ​បាន​ធ្វើ​ការ​ស្តី​បន្ទោស​​ដល់​ជន​អសីល​ធម៌​មួយ​ចំនួន​ដែល​ព្យា​យាម​ធ្វើ​ឱ្យខូច​កេរ្តិ៍​ឈ្មោះ​​របស់នាង​ ហើយ​ជា​មួយ​​គ្នា​​នេះ​ដែរ នាង​សង្ឃឹមថា វា​​មិន​មែន​ជា​ទង្វើ​របស់​​សង្សារ​ចាស់​របស់​នាង​ឡើយ ។

 ជាចុងក្រោយ​​តារា​ម៉ូដែល​វ័យ​២៣​ឆ្នាំ បាន​​សំណូម​ពរ​​ឱ្យ​អ្នក​​បញ្ចេញ​វីឌីអូ​សិច​របស់​នាង​បញ្ឈប់​សកម្ម​ភាព​ជាបន្ទាន់​ ហើយ​នាង​ក៏​​សូម​ថ្លែង​អំណរ​គុណ​​ដ៏ជ្រាល​ជ្រៅ​ចំពោះ​អ្នក​គាំទ្រ​​ទាំងអស់​​ដែល​នៅតែ​បន្ត​គាំទ្រ​រូបនាង​ ហើយ​​ចា​ប់​ពីពេល​នេះ​​តទៅ​នាង​​​នឹង​បំភ្លេច​​រឿងនេះ​ចោល ហើយ​​ផ្តោត​អារម្មណ៍​​លើ​ការ​ងារ​ថ្ងៃ​អនាគត​ជា​សំខាន់វិញ ៕

No comments:

Post a Comment

yes