សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 20, 2011

ញឹកប៊ុនឆៃ៖គណបក្សនរោត្តមរឬទ្ធិបានទាក់ទងផ្តល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនទៅជួយចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដល់គណបក្សប្រជាជនកម្ពុជាតែត្រូវបានបដិសេធ


​​មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ីនប៉ិច បានទម្លាយព័ត៌ឲ្យដឹងថាគណបក្ស នរោត្តមរណឬទ្ធិ បានសុំ
ប្រគល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទៅជួយចូលរួមបោះឆ្នោតគាំទ្រដល់ការបោះឆ្នោតជ្រើសរើស
សមាជិកព្រឹទ្ធសភានីតិកាលទី៣នាពេលខាងមុខនេះក៍ប៉ុន្តែត្រូវបានគណបក្សប្រជាជនកម្ពុជាច្រានចោលមិនទទួលយកជំនួយនោះពីគណបក្សនរោត្តមរណឬទ្ធិឡើយដើម្បីកុំឲ្យជាប់សគុណនៅថ្ងៃ
ក្រោយ។

លោកញឹកប៊ុនឆៃប្រធានប្រតិបត្តិនៃគណបក្សហ៊្វុនស៊ីនប៉ិចបានមានប្រសាសន៍បា្រប់ដល់ក្រុមអ្នក
រាយការណ៍ព័ត៌មានកាលពីព្រឹកថ្ងៃទី១៧ខែវិច្ឆកាឆ្នាំ២០១១ថា៖ គណបក្សនរោត្តមរឬទ្ធិ​បាន​ទាក់ទង​ផ្តល់​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនទៅជួយចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ដល់គណបក្សប្រជាជនកម្ពុជា នីតិកាលទី៣នាឆ្នាំ២០១២ខាងមុខនេះ។

លោកញឹកប៊ុនឆៃបានបញ្ជាក់យ៉ាងនេះថា៖ ”បើតាមខ្ញុំដឹងពីមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជន
កម្ពុជាបានឲ្យដឹងកាលពីថ្ងៃបុណ្យឯករាជ្យ៩វិច្ឆិកាបានបា្រប់ខ្ញុំហើយថាគណបក្សប្រជាជន
មិនទទួលយក ដោយមូលហេតុថាក្រុមប្រឹក្សាឃុំ សង្កាត់គណបក្សនរោត្តមរណឬទ្ធិមួយ
ចំនួនបានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា យមួយចំនួនទៀតមកគណបក្សហ្វ៊ុនស៊ីនប៉ិច
 បើនៅសល់​គឺ​នៅ​​សល់តិចតួចណាស់អីចឹងយកអីទៅប្រគល់ឲ្យគេហ្នឹងគេអត់ទទួលយកដើម្បី​
កុំឲ្យមានសគុណ” ។

លោកញឹកប៊ុនឆៃបានមានប្រសាសន៍បញ្ជាក់ទៀតថា គណបក្សនរោត្តមរណឬទ្ធិ មិនអាច​ក្លាយជា​គណបក្សធំ​ទី២បានទេ គឺឃើញតែអ្នកដើរចេញពីគណបក្សនោះជាបន្តបន្ទាប់ដូចជាថ្មីៗនេះមាន
សមាជិកគណបក្សនរោត្តមរណឬទ្ធិ ចូលមកគណបក្សហ៊្វុនស៊ីនប៉ិចមានចំនួន២០៦៦នាក់និង
មានការត្រៀមចាកចេញពីគណបក្សនេះទៀត។

No comments:

Post a Comment

yes