សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 22, 2011

ចាប់ខ្លួនបុគ្គលិក​ ក្រុមហ៊ុននាំពលករ T&P​ ពីបទបោកប្រាស់ពលករ

 កម្លាំងនគរបាលក្រុង សេរីសោភ័ណ្ឌ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ នៅមុខហាងកា ហ្វេមួយកន្លែង ស្ថិតនៅភូមិកូរដ្ឋាន សង្កាត់ អូរអំបិល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាបុគ្គលិករបស់ក្រុមហ៊ុននាំពលករទៅ កាន់បរទេស T&P ពីបទបោក ប្រាស់ពលករ យកលុយថា នឹងនាំទៅធ្វើការនៅប្រទេស ថៃនិងប្រទេសម៉ាឡេស៊ី ។
ជនសង្ស័យរូបនេះ ត្រូវបានមន្ដ្រីនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលរៀបចំកសាងសំណុំរឿងបញ្ជូនទៅ តុលាការនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ បានឱ្យដឹងថា មានឈ្មោះនៅ សារ៉ាន់ ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំ ជ្រៃ បាក់ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
មន្ដ្រីនគរបាលបានបន្ដថា ការឃាត់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើងបន្ទាប់ពីមាន ពាក្យបណ្ដឹងរបស់ពលករចំនួន១២នាក់ ដោយបានចោទជនសង្ស័យរូបនេះ យកលុយ ពីពួកគេ ចំនួន១០០ដុល្លារក្នុងម្នាក់ៗ រួមទាំង ទិដ្ឋាការ ដើម្បីទៅរត់ការ ទៅធ្វើការនៅ ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ប៉ុន្ដែក្រោយពីទទួលបានលុយហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា រូបគេបានបោកប្រាស់ពលករ ចំនួន២០នាក់ យកប្រាក់ក្នុងម្នាក់ៗ ១៥០០០ បាត ដើម្បីទៅធ្វើការនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ។
ជនសង្ស័យរូបនេះ បានលួចបើកទីស្នាក់ការសាខា ក្រុមហ៊ុនរបស់ខ្លួន នៅកន្លែងកើតហេតុខាងលើ បើទោះបី ទីស្នាក់ការធំរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានក្រសួងការងារផ្អាកមិនឱ្យដំណើរការក៏ដោយ ។
ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕


DAP

No comments:

Post a Comment

yes