សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 10, 2012

គណៈកម្មការលុបបំបាត់ការរើសអើងពូជសាសន៏ ជួបជុំគ្នាដើម្បីពិភាក្សានិងពិនិត្យមើលសេចក្ដីរាយការណ៍របស់ប្រទេសចំនួន ១២ ស្តីពីការរំលោភសិទ្ធិ មនុស្ស និងការជិះជាន់ទៅលើក្រុមជនជាតិដើម នៅ ប្រទេសវៀតណាម និងឡាវ

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំលើកទី ៨០ របស់គណៈកម្មការលុបបំបាត់ ការរើសអើងពូជ​សាសន៏ នៃ អង្គការសហប្រជាជាតិ និង ប្រជាជន គ្មានតំណាង ហៅកាត់ថា UNPO បានបញ្ជូន របាយការណ៍រ បស់ខ្លួនចំនួនពីរច្បាប់ ដែលមាន សេចក្ដីរាយការណ៍លម្អិត ស្ដីអំពី ការរំលោភសិទ្ធិ មនុស្ស និងការជិះជាន់ទៅលើក្រុមជនជាតិដើម នៅ ប្រទេសវៀតណាម និងឡាវ

នៅក្នុងសេចក្ដីប្រកាស ដែលបានចេញផ្សាយ នៅលើគេហទំព័រ UNPO កាលពីថ្ងៃទី ០២ កុម្ភៈ និងត្រូវបានចុះផ្សាយ នៅគេហទំព័រ ការិយាល័យអគ្គស្នងការអង្គការសហប្រជាជាតិ ទទួល​ បន្ទុល សិទ្ធិមនុស្ស (OHCHR) បានសង្កត់ធ្ងន់ថា វៀតណាម និង ឡាវ គឺជាប្រទេសហត្ថ លេខីលើ​ អនុសញ្ញាអន្តរជាតិស្ដីអំពីការលុបបំបាត់ ការរើសអើងពូជសាសន៍ ត្រូវតែមាន កាតព្វកិច្ច អនុវត្ត​ឲ្យបានត្រឹមត្រូវទៅតាមមាត្រាសំខាន់ៗ ក្នុងការប្រឆាំង នឹងការរើសអើងពូជសាសន៍គ្រប់រូបភាព ដើម្បីចូលរួម នឹងសហគមន៍អន្តរជាតិ មិនមានការរើសអើងពូជសាសន៍ ។ 
 
        គួរជំរាបផងដែរថា របាយការណ៍របស់អង្គការ UNPO បានរាយការណ៍​យ៉ាងលម្អិតនូវ​ បញ្ហា​ មួយចំនួន ដែលមានផលប៉ះពាល់ ដល់សហគមន៍ ជនជាតិដើមខ្មែរក្រោម , ម៉ុងតៃញ៉ា និង Hmong ថា នៅ ខ្វះ សេរីភាពក្នុងការប្រតិបត្តិសាសនានិងគ្មាន សុវត្ថិភាពផ្ទាល់ខ្លួន ។

          របាយការណ៍ នេះក៏បានឲ្យដឹងបន្ថែមទៀតផងថា កន្លែងសក្ការបូជារបស់ខ្មែរក្រោម គឺ​ត្រូវ បាននគរបាល អាជ្ញាធរយួន គំរាមកំហែង , ហើយក្រុម ជនជាតិដើមម៉ុងតៃញ៉ា ត្រូវបាន​ អាជ្ញាធរ​ វៀតណាមបង្ក្រាបដោយ ហិង្សា ខណៈដែលពួកគេប្រតិបត្តិតាមជំនឿសាសនា ជាក្រុមនៅតាមផ្ទះ ហើយអាជ្ញាធរវៀតណាម បានបើកយុទ្ធនាការ បង្ក្រាប ដោយកម្លាំងកងទ័ព ដើម្បីកំចាត់​​​ ក្រុមជន ជាតិ Hmong ដែលប្រតិបត្តិតាមសាសនាដំណឹងល្អ ឬ សាសនាគ្រឹស្ច Protestantism  

      លោក យន្ត ថារូ ប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាតំណាងរាស្រ្តគណ​បក្ស សម រង្ស៊ី មណ្ឌលបន្ទាយមានជ័យ បានសម្តែងការគាំទ្រទៅនិងកិច្ចប្រជុំលើកទី៨០ របស់​គណៈ​ កម្មការលុបបំបាត់ ការរើសអើងពូជសាសន៏ នៃ អង្គការសហប្រជាជាតិ និង ប្រជាជន គ្មានតំណាង ហៅកាត់ថា UNPO ក៏ប៉ុន្តែជាមួយគ្នានោះលោកក៏បានទទូចសុំឲ្យការអនុម័តនិងអនុវត្តសិទ្ធិ ជន
ជាតិដើមភាគតិចនេះធ្វើឲ្យមានប្រសិទ្ធភាព ។

          ជាមួយគ្នានោះផងដែរលោក យន្ត ថារូ បានបញ្ជាក់ថា ការប្រជុំនោះដែលមាន វៀតណាម
ចូលរួមគឺលោកមិនរំពឹងថាវៀតណាមនិងមិនអនុវត្តតាមគោលការរបស់គណៈកម្មការលុបបមបាត់ការរើសអើងពូជសាសន៏នោះឡើយដោយលោកបានបញ្ជាក់ថាវៀតណា គឺស៊ីញ៉េដោយដៃ ហើយ លុបដោយជើង ។

សូមជំរាមផងដែរថា ក្នុងកិច្ចប្រជុំលើកទី ៨០ របស់គណៈកម្មការលុបបំបាត់ការរើស អើងពូជ​ សាសន៍នៃ អង្គការសហប្រជាជាតិ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ១៣ ខែកុម្ភៈ ដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១២ ខាងមុងនេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ  ដើម្បីពិនិត្យមើល សេចក្ដីរាយការណ៍​ របស់ប្រទេសចំនួន ១២ ក្នុងនោះ មានវៀតណាមក៏មានវត្តមានចូលរួមផងដែរ។ 

No comments:

Post a Comment

yes