សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 9, 2012

តើពេលនេះ គណបក្ស ប្រជាជន កំពុងធ្វើអ្វីនៅមូលដ្ឋាន…?


          វាពុំមានអ្វីចំឡែកទេ ចំពោះ សកម្មភាព ទុច្ចរិតរបស់គណបក្ស ប្រជាជន ដែលតែងតែធ្វើសកម្ម ភាពនៅគ្រប់ដំណាក់កាល នៃនីតិវិធី ក្នុងគ្រប់ដំណើរការ បោះឆ្នោតម្តងៗ (ទាំងដំណាក់ កាលចុះឈ្មោះ លុបឈ្មោះ, ទាំង ដំណាក់កាលឃោសនា, ទាំង ដំណាក់កាលបោះឆ្នោត, និង ដំណាក់កាលរាប់សន្លឹក ឆ្នោត) ដោយបញ្ចេញប្រើទាំងអស់ នូវធន ធានទាំងពីរ (ធនធានសេដ្ឋកិច្ច និងធនធានមនុស្ស) របស់រដ្ឋ តាមរយៈតួនាទី អំណាច មុខងារសាធារណៈ។
          ខែ កញ្ញា នេះ រហូតដល់ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១២ ជា ដំណាក់កាល នៃការធ្វើ បញ្ជី បច្ចុប្បន្នភាព ឈ្មោះអ្នកបោះឆ្នោត (ចុះឈ្មោះបោះឆ្នោត, កែទិន្នន័យ របស់អ្នកបោះឆ្នោត, និងលុប ឈ្មោះអ្នកបោះឆ្នោត ដែលស្លាប់ ចំណាកស្រុកជាអចិន្រ្តៃយ៍ ឫជន ត្រូវច្បាប់ដកសិទ្ធិ) សំរាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិ ទី៥ ឆ្នាំ ២០១៣ ខាងមុខនេះ។ មានន័យថា ដំណាក់ កាលនេះ ជាដំណាក់ដ៏សំខាន់ទីមួយ នៃ ដំណើរការបោះឆ្នោតនៅស្រុកយើង ព្រោះអ្នកដែលមានសិទ្ធិ ទៅបោះឆ្នោតបាន លុះ ត្រាតែអ្នកនោះមានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត និងឯកសារត្រឹមត្រូវ ទើប អាចបោះឆ្នោតបាន។
ដូច្នេះ ដំណាក់កាលនេះ ក្រុមការងារគណបក្ស ប្រជាជន តាម គ្រប់ស្ថាប័នរដ្ឋ បាននាំគ្នាចុះគគ្រឹកគគ្រេងមកតាមមូលដ្ឋានឃុំ-សង្កាត់ទាំងអស់ សហការ ជាមួយមេភូមិ មេឃុំ-សង្កាត់ ដើម្បីអនុវត្តយុទ្ធសាស្រ្តពីរសំខាន់ៗ ទី១យុទ្ធសាស្រ្ត ល៣” លទី១ ៖ លួច(លួចឈ្មោះខ្មោច ទុក សំរាប់ត្រៀមធ្វើឯកសារឲ្យសមាជិកថ្មី បក្សគេដែលគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឲ្យទៅបោះជំនួស ឈ្មោះខ្មោចនោះ), លទី២ ៖ លាក់(ប្តូរពីការិយាល័យបោះឆ្នោតមួយ ទៅការិយាល័យឆ្ងាយ មួយទៀត ចំពោះអ្នកបោះឆ្នោតទាំងឡាយណាដែលមេភូមិឲ្យការថា អ្នកគាំទ្រគណបក្ស ប្រឆាំងចេញមុខ), លទី៣ ៖ លុប (លុបឈ្មោះ អ្នកបោះឆ្នោត ទាំងឡាយណា ដែល គាំទ្រគណបក្សប្រឆាំងមិនចេញមុខ) និង ទី២យុទ្ធសាស្រ្តធ្វើបច្ចុប្បន្ន បញ្ជីឈ្មោះ អ្នកគាំទ្រគណបក្ស” យុទ្ធសាស្រ្តនេះ ជំហ៊ានដំបូង គឺគេស្រង ឈ្មោះអ្នក បោះឆ្នោត ដែលមានមុខនៅក្នុងភូមិទាំងអស់ ដោយគេមិនទាន់គិត អំពី និន្នាការរបស់អ្នក បោះ ឆ្នោត នៅឡើយទេ។
ជាក់ស្តែង នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១២ នេះ មន្រ្តីគណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យ ស្ថានីយចុះឈ្មោះបោះឆ្នោត ចំនួន ២កន្លែង (មួយនៅភូមិព្រែកឆ្តោរ ឃុំ ពាមឯក ស្រុកឯកភ្នំ និងមួយទៀត នៅសង្កាត់អូរចារ ក្រុងបាត់ដំបង) ដោយយើង បានធ្វើការសម្ភាស អ្នកមក ពិនិត្យឈ្មោះបោះឆ្នោត ដែលទទួលបាន ពត៌មានពី ពួកគាត់ មកវិញថា “ពួកគាត់ត្រូវបានមេភូមិឲ្យមក ពិត្យឈ្មោះ រួចនៅពេលពិនិត្យ ឃើញ ឈ្មោះហើយ ត្រូវយកឈ្មោះ និងលេខរៀងក្នុងបញ្ជីបោះឆ្នោត ទៅរៀបចំក្រុម នៅ ផ្ទះមេភូមិវិញ”​ ។ ក្រោយមក យើងក៏តាមមកមើលតាមផ្ទះមេភូមិ ក៏ឃើញក្រុមការងារ គណបក្ស ប្រជាជន នៅពេញផ្ទះមេភូមិទាំងនោះ ដោយមានរថយន្តទំនើបៗមួយចំនួន។
បើដូច្នេះ តើគណបក្ស ប្រឆាំង គួចូលរួមបោះឆ្នោត ក្នុងស្ថានការណ៏បែបនេះ ដែរ ឫទេ? ព្រោះ អ្វី ដែលគណបក្ស ប្រជាជន កំពុងធ្វើ គឺធ្វើ “Delta Test ឫកំណត់ មុខសញ្ញា អ្នកបោះឆ្នោត” ឈ្មោះអ្នកបោះឆ្នោតថា តើគាំទ្រគណបក្សគេ ប៉ុន្មាន និង គាំទ្រគណបក្សប្រឆាំងប៉ុន្មាន ក្រោយពីបាន ដឹងច្បាស់ហើយ គេនឹង ប្រើប្រាស់យុទ្ធសាស្រ្ត “ទ៣” គឺ ទី១ទាក់ទង, ទី២ទិញ, និងទី៣ ទប់ ឫ/និង ក្រោយ ពីពេលចុះឈ្មោះចប់ គឺគេនឹងធ្វើសកម្មភាព គ្រប់យ៉ាង ជាមួយតែអ្នក ដែលឈ្មោះ បោះឆ្នោត (ដូចជា ចែកអំណោយជាដើម)។

No comments:

Post a Comment

yes