សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

ស្រេ្តស (ការតានតឹងក្នុងចិត្ត)


ក. អ្វីទៅជាស្រេ្តស?
  • ស្រ្តេស(ការតានតឹងក្នុងចិត្ត) ជាលទ្ធផលដែលកើតចេញពីប្រតិកម្មរវាងអារម្មណ៍ និង​សរីរាង្គ​​កាយ​ទៅ​នឹង​ស្រ្តេស​ស៊រ័ (ប្រភព​​នាំ​​ឲ្យ​​មាន​​ការ​​តានតឹង​ក្នុង​ចិត្ត​)​។​
  • ស្រ្តេស​ស៊រ័​ (ប្រភព​នាំ​ឲ្យ​មានការ​តានតឹង​ក្នុងចិត្ត​)​ មាន​ប្រភព​មក​ពី​បរិស្ថាន​ ទំនាក់​ទំនង​ ការងារ​ និង​សង្គម​។​
  • ស្រ្តេស​​ជា​​បញ្ហា​​មួយ​​កើត​​ស្ទើរ​​តែ​​គ្រប់​បុគ្គល​ទាំងអស់​ មិនថា​ស្រ្តី​ឬ​បុរស​ អ្នក​មាន​ឬ​អ្នកក្រ​ អ្នក​ជនប​ទ​ឬ​ទីក្រុង​ និង​​មិន​​ថា​​តែ​​ពេល​​ណា​​ឬ​​មួយ​​ណា​​ឡើយ​​នៃ​​ដំណើរ​​ជីវិត​រស់​នៅរបស់យើងគ្រប់ៗរូប។
  • ស្ត្រេស​នាំ​ទៅ​ដល់​ការ​​ប៉ះ​​ពាល់​ទាំង​សុខភាព​ផ្លូវចិត្ត​ និង​ផ្លូវកាយ​។ ស្ត្រេសមានពីរប្រភេទ អវិជ្ជមាន និងវិជ្ជមាន៖
​​​​        ១.​ អវិជ្ជមានដូចជាភាពបាត់បង់ការងារ ឬគ្មានការងារធ្វើ ការលំបាក និងភាពស្មុគស្មាញក្នុងផ្ទះ​សម្បែង ក្នុងសាលា ឬក្នុងការិយាល័យ។
        ២. វិជ្ជមានដូចជា ការមានបុត្រដំបូង អាពាហ៍ពិពាហ៍ ឬការមានផ្ទះថ្មី។ល។

ខ. អ្វីខ្លះជារោគសញ្ញាស្ត្រេស?
​       រោគសញ្ញានៃស្ត្រេសមានដូខខាងក្រោម៖
១. ការបម្រែបម្រួលរាង្គកាយៈ
  • បេះដូងដើរញាប់ និងចង្វាក់ដង្ហើមខ្លីៗ
  • ឈឺក្បាល វិលមុខ
  • ត្រជាក់ចុងដៃ-ជើង
  • រសេសរសោះ អស់កម្លាំង ល្ហិតល្ហៃ​
  • ចុកចាប់​ តឹងណែនសាច់ដុំ
  • ឈឺ​ចុក​ចាប់​​ក្នុង​ក្រពះ​ ចង្អោរ​ ឬ​រក​កល​ចង់​ក្អួត​
  • នោមញឹក
២. ការបម្រែបម្រួលអារម្មណ៍ៈ
  • តឹងតែងក្នុងចិត្ត
  • ព្រួយចិត្ត ឬធ្លាក់ទឹកចិត្ត
  • ព្រួយបារម្ភ
  • ឆេវឆាវ ឬខឹងច្រើន
៣. ការបម្រែបម្រួលអាកប្បកិរិយាៈ
  • ញ៉ាំមានការប្រែប្រួល
  • មិនចង់ចូលរួមកិច្ចការសង្គម
  • វិបត្តិដំណេក វិបត្តិផ្លូវភេទ
  • ឥរិយាបទ​ឈាន​ទៅ​រក​ការ​សេព​គ្រឿង​ញៀន ​សុរា
៤.​ ការបម្រែបម្រួលលើគំនិតៈ
  • ការចង់ចាំ និងការផ្ចង់គំនិតថតចុះ
  • ពិបាកក្នុងការ​សម្រេច​ចិត្ត​
  • មាន​គំនិត​អវិជ្ជមាន​
  • អស់​សង្ឃឹម​
គ. វិធីព្យាបាលងាយៗក្នុងការគ្រប់គ្រងស្រ្តេស
ការគ្រប់គ្រងទៅលើស្ត្រេសមានវិធីសាស្ត្រ ៤ យ៉ាង ដូចខាងក្រោម៖
១.​ ការកំណត់សញ្ញាស្ត្រេសឲ្យឃើញតាំងតែពីដំបូង
២. ការវិភាគឲ្យឃើញនូវប្រភព ឬមូលហេតុស្ត្រេស
៣. ការឆ្លើយតបដោយវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ឬដោះស្រាយនូវរាល់ប្រភពនៃស្រ្តេស​ទាំងនោះ៖
- ការចំណាយពេលវេលាលំហែរខាងក្រៅផ្ទះ ឬក្រៅពីការិយាល័យធ្វើការ
- ប្រើវិធីសាស្ត្រនៃការដកដង្ហើមនៅពេលដែលតានតឹង
- ប្រើវិធីសាស្ត្របែបសម្រាកសាច់ដុំ ជាដំណាក់កាលៗ
៤. វិធីការពារនូវស្រេសថ្មីៗផ្សេងទៀតដែលនឹងអាចកើត
                  * ប្រការចាំបាច់គួរតែធ្វើ៖
​​​​​​​​​​​      – ការសម្រាកកាយ-ចិត្ត
- ការធ្វើលំហាត់ប្រាណដោយទៀតទាត់ និងជាប្រចាំ
-​ ការញាំដោយមានតុល្យភាពរវាងសាច់-បន្លែ-ផ្លែឈើ និងគ្រាប់ធញ្ញជាតិនានា
                  * ប្រការដែលមិនគួរធ្វើ៖
-​ ពិសារស្រា-ការសេពគ្រឿងញៀន
-​ ពិសារកាហ្វេ-បារី
**មានវិធីសាស្រ្តផ្សេងទៀត
១. ភាពលេងសើចសប្បាយឲ្យបានជាប្រចាំក្នុងពេលកំពុងបំពេញការងារជាមួយអ្នករួមការងារ
២. ការកំសាន្តតាមទីរមនីដ្ឋាននានា-ការធ្វើដំណើរដោយថ្មើជើង ឬធាក់កង់ទៅទីកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ-ឡើងភ្នំជាដើម។ល។
៣. ការធ្វើសមាធិ-Yiga
​​​​​​៤. ការព្យាបាលបែបបុរាណដោយធ្វើម៉ាស្សា

No comments:

Post a Comment

yes