សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 18, 2013

លោក PSY ម្ចាស់​បទ Gangnam Style ត្រូវ​គេ​គំរាមកំហែង​អាយុជីវិត​

លោក PSY 

ប៉ូលីស​ក្រុង បេណាំង​ប្រទេស ម៉ាឡេស៊ី​បាន​ប្រកាស​ឲ្យដឹង​ថា លោក PSY កំពូល​តារាចំរៀង POP របស់​កូរ៉េ​ខាងត្បូង និង​ល្បីល្បាញ​ទូទាំង​ពិភពលោក​បាន​ទទួល​ការគំរាមកំហែង​អាយុជីវិត កំឡុង​ពេល​លោក មក​ទស្សនកិច្ច​ក្នុង​ប្រទេស ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចូលឆ្នាំ​ចិន​ទី​២ កន្លងទៅ​។

​លោក PSY ត្រូវបាន​គណបក្ស​ដ៏​ធំ​មួយ​គឺ Barisan Nasional(BN) អញ្ជើញ​អោយ​មក​សម្តែង​នៅ​ថ្ងៃ​ចន្ទ ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទី​២ នៅ​ឯ​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​នៅ​ក្រុង បេណាំង​។ ការ​រឹតបន្តឹង​សន្តិសុខ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ប៉ូលិស​ទទួលបាន​ព័ត៌មាន​ថា​មាន​ការ​គំរាម​ជីវិត​របស់​លោក​។​


លោក​ខំ ដា​ទុក អាប់​ឌុល រ៉ា​ហីម ហា​ណា​ហ្វ៊ី ប្រធាន​ប៉ូលិស ក្រុង​បេណាំង​បាន​អះអាងថា ប៉ូលិស​បាន​រឹតបន្តឹង សន្តិសុខ ក្នុង​អំឡុង​ពេល​មាន​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​ក្នុង​ពេល​ចូល​ឆ្នាំ​ចិន​ក្នុង រដ្ឋ​នេះ​កាលពី​ថ្ងៃ​ចន្ទ ។ ប្រធាន​ប៉ូលិស រូបនេះ បាន​និយាយថា លោក PSY មិនបាន​ចូលរួម​ក្នុង​ព្រឹត្តការណ៍​ជួបជុំដ៏​ធំ​នេះ​ទេ​ដោយសារ តែ​មាន​ការ គំរាមកំហែង​ដល់​សន្តិសុខ ចំពោះ​រូប​លោក​បែប​នេះ​។ យ៉ាងណា ប៉ូលីស​កំពុង​ធ្វើ​ការស៊ើបអង្កេត រក​អ្នក​ដែល​បាន​គំរាមកំហែង​នេះ​ផងដែរ​៕​

No comments:

Post a Comment

yes