សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 14, 2013

អៀង សារី: ពីអ្នកតស៊ូទៅជាឃាតក

លោក អៀង សារី កាលនៅរស់នៅក្នុងបន្ទប់សវនាការតុលាការសាលាក្តីខ្មែរក្រហម

ភ្នំពេញ: គេហទំព័រ​សាលាក្តី​ខ្មែរក្រហម បង្ហាញថា លោក អៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​សម័យ​កម្ពុជា​ប្រជាធិបតេយ្យខ្មែរក្រហម មានឈ្មោះ​ក្រៅ វ៉ាន់​។ កើត​នៅ​ថ្ងៃទី​២៤ ​ខែតុលា ឆ្នាំ​១៩២៥ លោក អៀង សារី មាន​ទីកន្លែង​កំណើត នៅ​ភូមិ​លឿង​វ៉ា ខេត្ត​ត្រា​វី​ញ នៅ​ទឹកដី​កម្ពុជា​ក្រោម ដែល​សព្វថ្ងៃជា​ទឹកដី​វៀតណាម​ខាងត្បូង​។ លោក អៀង​សារី ស្ថិតក្នុង​ចំណោម​ជនជាប់ចោទជា​មេដឹកនាំ​ខ្មែរក្រហម នៅក្នុង​សំណុំរឿង​០០២ ដែល​ត្រូវ​ឡើង​តុលាការ នៅ​ថ្ងៃទី​២១ ​វិច្ឆិកា ឆ្នាំ​២០១១​។​

​លោក អៀង សារី ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០០៧ ជាមួយនឹង​ភរិយា​របស់លោក គឺ​លោកស្រី អៀង​ធី​រិ​ទ្ធ ដើម្បី​នាំខ្លួន​ទៅ​ឃុំឃាំងនៅ​សាលាក្តី​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម​។​



​លោក​អៀង ​សារី មាន​មេធាវី​ការពារ​ក្តី​ពីររូប គឺ​មេធាវី​ជាតិ លោក អាង ឧ​ត្ត​ម និង​លោក ម៉ៃ​ឃើ​ល ខា​ណា​វ៉ាស ( Micheal G. Karnavas ) មេធាវី​អន្តរជាតិ ជនជាតិ​អាមេរិក​។​

​លោក អៀង សារី មានមុខ​តំណែង​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​ម​ជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត កម្ពុជា ចន្លោះ​ពីថ្ងៃ​ទី​១៧​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦​មករា ឆ្នាំ​១៩៧៩​។​

​នៅ​តុលាការ​ខ្មែរក្រហម លោក អៀង សារី ត្រូវ​ចោទប្រកាន់ និង​បញ្ជូនទៅ​ជំនុំជម្រះ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែកសាសនា ដែល​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦ និង​មានចែង​និង​ផ្តន្ទាទោស តាម​មាត្រា​៣ (​ថ្មី​) មាត្រា​៤, ៥, ៦, ២៩(​ថ្មី​) និង​មាត្រា​៣៩(​ថ្មី​) នៃ​ច្បាប់​ស្តីពី​ការបង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០០៤​។​

​ចំណុច​ចោទប្រកាន់​ទាំងនោះ ដោយសារតែ​តុលាការ​រកឃើញថា លោក អៀង សារី មានការ​ទទួលខុសត្រូវ​តាមរយៈ​ការធ្វើសកម្មភាព ឬ​បរាជ័យ​ក្នុងការ​ទប់ស្កាត់ (​រួមបញ្ចូល​ទាំង​ការប្រព្រឹត្ត​តាមរយៈ​សហ​ឧក្រិដ្ឋកម្ម​រួម​) បញ្ជា ញុះញង់ រៀបចំ​ផែនការ ដឹកនាំ ឬ​សមគំនិត ដោយ​ការជួយ ឬ​ជំរុញ ឬ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឬ​ទទួលខុសត្រូវ​ក្នុងនាម​ជា​អ្នកដឹកនាំចំពោះ​ឧក្រិដ្ឋកម្ម​ដូចខាងក្រោម ដែល​ត្រូវបាន​ប្រព្រឹត្ត នៅ​ចន្លោះ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩​។​

-​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​៖ មនុស្សឃាត ការសម្លាប់​ផ្តាច់​ពូជ ការដាក់​ក្នុង មន្ទីរឃុំឃាំង ការធ្វើ​ទារុណកម្ម និង​អំពើ​អមនុស្សធម៌​ផ្សេងទៀត​។​
    
-​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​៖ ការសម្លាប់​ក្រុម​ជនជាតិ​វៀតណាម និង​ចាម​។​
    
-​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩៖ មនុស្សឃាត​ដោយ​ចេតនា ការធ្វើ​ទារុណកម្ម​ឬ​ការប្រព្រឹត្ត​អមនុស្សធម៌ ការបង្ក ដោយ​ចេតនា​ឲ្យ​មាន​របួស​ធ្ងន់ធ្ងរ​ ឬ​ឲ្យ​មានការ​ឈឺចាប់​ដល់​រូបរាងកាយ ​ឬ​សុខភាព ការដកហូត​ដោយ​ចេតនា​ពី​ឈ្លើយសឹក ​ឬ​ជន​ស៊ីវិល​នូវ​សិទ្ធិ​ទទួលបាន​ការកាត់ក្តី ដោយ​យុត្តិធម៌ ការ​បង្ខាំង​និង​ការ​និរទេស​ជន​ស៊ីវិល​ដោយ​ខុសច្បាប់​។​
    
-​អំពើ​មនុស្សឃាត​៖ ការធ្វើ​ទារុណកម្ម និង​ការ​ធ្វើទុក្ខបុកម្នេញ​ខាង​ផ្នែក​សាសនា ដូច​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦​។​
    
​យ៉ាងណាក៏ដោយ លោក អៀង សារី បាន​បដិសេធ​រាល់​បទចោទប្រកាន់​ទាំងអស់ មកលើ​គាត់​។ លោក អៀង សារី ក៏បាន​ប្រកាស​រួចហើយ​ថា នៅក្នុង​សវនាការ​លើ​អង្គសេចក្តីក្នុង​សំណុំរឿង​០០២ ប្រឆាំង​រូបលោក ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១១ គឺ​លោក​អៀង​សារី មិន​និយាយស្តី​អ្វី​ទេ ដោយបាន​ផ្ទេរសិទ្ធិ​ទៅ​ឲ្យ​សហ​មេធាវី​ការពារ​ក្តី​របស់លោក តតាំង​នៅក្នុង​អង្គ​សវនាការ​។​

​គេហទំព័រ​របស់​សាលាក្តី​ខ្មែរក្រហម ក៏បាន​បង្ហាញថា លោក អៀង សារី គឺជា​អតីត​សិស្ស​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្នុង​ក្រុងភ្នំពេញ​។ លោក​បានទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅឯ​វិទ្យាល័យ​កុង​ដ័​រ​សេ និង​នៅ​វិទ្យាស្ថាន​សិក្សានយោបាយ​ក្រុងប៉ារីស ប្រទេស​បារាំង​។ លោក​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនីស្តបារាំង​ក្នុង​ឆ្នាំ​១៩៥១​។​

​លោក អៀង សារី ត្រូវបាន​គេ​ជឿថា​បាន​ចូលរួម​ជាមួយ ខៀវ សំផន ក្នុងការ​បង្កើត​ចលនា ម៉ាក្ស​ស៊ី​ស ក្នុង​ស្រទាប់​និស្សិត​កម្ពុជា​នៅ​ប្រទេស​បារាំង​។ បន្ទាប់ពី​ត្រឡប់មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​១៩៥៧ អៀង សារី បាន​ក្លាយជា​គ្រូបង្រៀនប្រវត្តិវិទ្យា នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ និង​ជា​សមាជិក​សកម្មនៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ អៀង សារី បាន​រត់​ចូល​ព្រៃ​ដើម្បី​ចូលរួម​ជាមួយ​ចលនា​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៦៣​។​

​ក្នុងអំឡុង​សង្គ្រាមស៊ីវិល​ពី​ឆ្នាំ​១៩៧១-១៩៧៥ លោក​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​កម្ពុជា និង​ជា​បេសកជន​ពិសេស​របស់​រណសិរ្ស​រួបរួម​ជាតិខ្មែរ​។ ពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ អៀង សារី ក៏បាន​ក្លាយទៅជា ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការបរទេស​។ អៀង សារី បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ នៅពេលដែល​របប​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ​១៩៧៩​។​

​លោក​អៀង​សារី ត្រូវបាន​កាត់ទោស​កំបាំង​មុខ​ពីបទ​ប្រល័យពូជសាសន៍ និង​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​ដោយតុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា​នៅ​ភ្នំពេញ​។ លោក អៀង សារី បាន​បន្ត​តួនាទី​របស់ខ្លួនក្នុង​រដ្ឋាភិបាល​និរទេស ប៉ុន្តែ​បាន​ផ្ទេរ​មុខតំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ទៅ​ឲ្យ ខៀវ សំផន បន្ទាប់ពី​ការបង្កើត​រដ្ឋាភិបាលចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​១៩៨២​។​

​លោក អៀង សារី បាន​ចាក​ចេញពី​ចលនា​ខ្មែរក្រហម​ជាមួយនឹង​កងកម្លាំង​យោធា​រាប់ពាន់នាក់​នៅ​ខែសីហា ​ឆ្នាំ​១៩៩៦ ជា​ថ្នូរ​នឹង​ព្រះរាជក្រឹត្យ​លើកលែងទោសចំពោះ​សាលក្រម ឆ្នាំ​១៩៧៩ និង​ការលើកលែងទោស​ពី​សំណាក់​ព្រះករុណា​ព្រះបាទ នរោត្តម សីហនុ ពី​ការកាត់ទោស​ក្រោម​ច្បាប់​ដាក់​ខ្មែរក្រហម​នៅក្រៅ​ច្បាប់​ក្នុង​ឆ្នាំ​១៩៩៤៕​ 

No comments:

Post a Comment

yes