សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 4, 2013

NDI នឹង​រៀបចំ​វេទិកា​ពិភាក្សា​រវាង​ គណ​បក្ស​ន​យោ​បាយ​ទាំង​៨

វិទ្យាស្ថាន​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ​ (NDI) នឹង​រៀបចំ​វេទិកា​ពិភាក្សា រវាង​តំណាង គណបក្ស​នយោបាយ​ទាំង​៨ ចាក់ផ្សាយ​តាម​វិទ្យុ និងទូរទស្សន៍ ដើម្បី​ឲ្យ​ពលរដ្ឋ​ដឹង​កាន់តែ​ច្បាស់​ពី​គោលនយោបាយ​របស់​គណ​បក្ស​និមួយៗ​ មុន​ពេល​បោះឆ្នោត​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​ NDI ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បានឲ្យដឹងថា NDI នឹង​រៀបចំ​វេទិកា​ចំនួន​០៩ នៅតាម​ខេត្ត​ចាប់ពី​ថ្ងៃ​ទី​០៧​ ដល់​ថ្ងៃ​ទី​២០ ខែកក្កដា ហើយ​នឹង​ចាក់​ផ្សាយ​តាម​ស្ថានីយ​វិទ្យុ​ចំនួន​៦ ចាប់​ថ្ងៃទី​១០​ ដល់​ថ្ងៃ​ទី​២៥​ ខែកក្កដា​។ NDI នឹង​រៀបចំ​វេទិកា​ថ្នាក់ជាតិ​ពីរ​ទៀត​ ផ្សាយ​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​២០ និងថ្ងៃទី២១ ​ខែកក្កដា ហើយ​ចាក់​ផ្សាយ​ឡើងវិញ​នៅ​ថ្ងៃទី​២៤ និងថ្ងៃទី២៥ ខែ​កក្កដា​។
​​ខេត្ត​ដែល NDI គ្រោង​នឹង​រៀបចំ​វេទិកា​ចំនួន​៥​រួមមាន សៀមរាប កំពង់ធំ កំពង់ចាម កណ្តាល និងខេត្តតាកែវ​។ វិទ្យុ​ដែល​ត្រូវ​ចាក់ផ្សាយ​មាន សារិកា​FM 106.5 វិទ្យុ​វាយោ វិទ្យុ 93.5 វិទ្យុ 95.5 វិទ្យុជាតិ​FM និងវិទ្យុ​សំបុក​ឃ្មុំ​។ ក្រៅ​ពី​វិទ្យុ កិច្ចពិភាក្សា​នឹង​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​ផងដែរ​៕

No comments:

Post a Comment

yes