សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 30, 2017

«មេគយ គុណ ញឹម និងប្រពន្ធ កំពុងល្បីខាងជំនួញពុករលួយក្នុងស្ថាប័នរដ្ឋមួយនេះ»


ដោយ៖រតនា
ជំនួញជួញដូរ អំពើពុករលួយ នៃការផ្លាស់ប្តូរប៉ុស្តិ៍ និងតួនាទី នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្ទើរតែក្លាយជាផ្សារលក់ត្រីទៅហើយនាពេលបច្ចុប្បន្ននេះ។
អំពើពុករលួយបើកចំហរ ដោយគ្មានការខ្លាចញញើតរបស់លោក គុណ ញឹម និងភរិយា ជំទាវ ប៉ាន់ ត្រាប្រណី ដែលមន្រ្តីគយខ្សឹបខ្សៀវ និងដាក់រហ័សនាមថា «ជំទាវ ត្រូវប៉ាន់គ្មានត្រាប្រណី» បាននិងកំពុងចាត់ចែងអំណាចតួនាទី ដល់មន្រ្តីគយណាដែលចង់ដោះដូរប៉ុស្តិ៍ តាមច្រកត្រូវប៉ាន់ណាមួយ ឬចង់ឡើងតំណែង ត្រូវតែរត់មករកជំទាវ ប៉ាន់ ត្រាប្រណី ជាមុនសិន អមដោយកាដូរពាន់ៗ និងម៉ឺនៗដុល្លា។
តាមប្រភពច្បាស់ការពីមន្រ្តីគយ និងរដ្ឋាករកម្ពុជា ដែលមិនសប្បាយចិត្តនិងជំនួញពុករលួយ នៅស្ថាប័នរដ្ឋមួយនេះ បានទំលាយអោយដឹងថា មន្រ្តីបម្រើការងារនៅក្នុងអគ្គនាយកដ្ឋានគយ ដែលត្រូវផ្លាស់ប្តូរមុខតំណែង តួនាទី គឺស្ថិតក្រោមការរៀបចំរបស់ ជំទាវ ប៉ាន់ ត្រាប្រណី ភរិយាថ្លើមថ្លៃបស់លោក គុណ ញឹម មេគយស្រុកខ្មែរនេះឯង។
ប្រភពច្បាស់ការខាងលើអោយដឹងទៀតថា ក្នុងមួយឆ្នាំ មន្រ្តីខ្លះដែលបម្រើការងារនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានភាពជិតស្និត ស្អិតរមួតដូចស្រមោចនិងស្ករ ត្រូវដងត្រូវផ្លែ និងផ្តល់កាដូរកញ្ចប់តូច-ធំជូនលោកជំទាវ ប៉ាន់ ត្រាប្រណី ក្នុង១ឆ្នាំអាចឡើងតំណែង២ដងក៏មាន។
ផ្ទុយទៅវិញ ចំពោះអ្នកគ្មានលុយជាសំណែនជូនលោកមេគយ គុណ ញឹម ដែលមានភរិយាជាអ្នករៀបចំក្បាលម៉ាស៊ីនជំនួញអំពើពុករលួយ ដាក់តម្លៃថ្លៃថ្នូរនៅក្នុងស្ថាប័នរដ្ឋកន្លែងខ្លាញ់មួយនេះ កុំសង្ឃឹមថា អ្នកទាំងនោះ បានឡើងឋានះ តួនាទីអោយសោះ ទោះបីខំប្រឹងធ្វើការងារយ៉ាងណា ឬមានអតីតភាពចាស់វស្សាក៏ដោយ អោយតែគ្មានដុល្លាជូនលោកមេគយ និងភរិយា«ត្រូវប៉ាន់គ្មានត្រាប្រណី»គឺ អត់លិតហើយ។ 
ប្រភពពីមន្រ្តីគយបន្តថា«ជំទាវ ប៉ាន់ ត្រាប្រណី» គ្មានតួនាទីអ្វីឡើយនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែលោកជំទាវដ៏មហិមារូបនេះ មានអំណាច និងឥទ្ធិពលធំណាស់ ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា គ្មានអ្នកណាហ៊ានក្អកជាមួយឡើយ មិនខុសពាក្យចាស់តែងពោលថា ប្តីស័ក្តិ៥ ប្រពន្ធផ្កាយ១នោះទេ។
ប្រភពខាងលើបន្តទៀតថា មន្រ្តីគយរូបណា ដែលចង់ផ្លាស់ប្តូរកន្លែង ពីប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយផ្សេងទៀត ដែលជាកន្លែងខ្លាញ់សើមមាត់រាល់ថ្ងៃ គឺមន្រ្តីទាំងនោះចាំបាច់ណាស់ត្រូវយកលុយទៅតម្កល់ដល់ដៃជំទាវ ប៉ាន់ ត្រាប្រណី ចាប់ពី១៥ម៉ឺន ដល់ទៅ៣០ម៉ឺនដុល្លាជាមុនសិន ឋានះប្រធានការរិយាល័យ ចំណែកភ្នាក់ងារគយធម្មតាដែលចង់ប្តូរប៉ុស្តិ៍ ត្រូវកំកល់លុយដូចគ្នាជាមួយជំទាវ ប៉ាន់ ត្រាប្រណី ប្រាក់ចាប់ពី១ម៉ឺនដុល្លា ដល់៣ម៉ឺនដុល្លា ទៅតាមច្រកតូចឬធំ ដូចគ្នា ជាការកក់កន្លែងរងចាំមេគយ ឬភ្នាក់ងារគយច្រកនោះ ធ្វេសប្រហែសខុសតែបន្តិច គេដកដូចកូនស្ពៃ ចំណែកមន្រ្តីខ្លះដែលគ្មានលុយ ចង់បានបុស្តិ៍ល្អ ត្រូវដាក់បញ្ចាំដីធ្លី ផ្ទះសម្បែង នៅធនាគារ យកលុយជូនជំទាវ ប៉ាន់ ត្រាប្រណី«ជំទាវ ត្រូវប៉ាន់គ្មានត្រាប្រណី» បើមិនដូច្នេះទេ គឺ គ្មានអីលិតហើយ។
ប្រភពពីមន្រ្តីគយ បានទំលាយទៀតថា ចំពោះឈ្មួញ«អ្នកដឹកជញ្ជូនឬម្ចាស់ទំនិញ» ដែលឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ភ្ញៀវ ត្រូវបានលោកមេគយ គុណ ញឹម តម្រូវអោយបង់លុយផ្សេងទៀតតាមរយៈ២រូបភាព ដែលរូបភាពទី១ រាប់ចំនួនក្បាលឡានជាក់ស្តែងដែលចេញមកពីព្រំដែនយកលុយ និងរូបភាពទី២ ឈ្មួញត្រូវបង់លុយជាប្រចាំរៀងរាល់ខែ អោយលោកមេគយ គុណ ញឹម និងជំទាវ ប៉ាន់ ត្រាប្រណី។
អាចនិយាយបានថា នេះជាការស្រង់ដើមផងដែរ របស់លោក គុណ ញឹម និងភរិយាដ៏មហិមា ដែលទំរាំបានអង្គុយកៅអីមេគយ គ្រងតំណែងបន្តពីលោក ប៉ែន ស៊ីម៉ន កាលពីចុងឆ្នាំ២០១៤ ក៏ចំណាយអស់មិនតិចដែរ ដូចនេះឱកាសល្អមកដល់ ឆ្លៀតពេលស្រង់ដើមវិញ និងឆ្លៀតប្រមូលចំណេញបន្ថែមទាន់ឱកាសមាន។
យើងចាំមើលថា បើរឿងអាស្រូវ ពុករលួយរបស់លោកមេគយ គុណ ញឹម និងលោកជំទាវមានអំណាចដោយគ្មានតំណែង ប៉ាន់ ត្រាប្រណី នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹងដល់លោករដ្ឋមន្រ្តី តើពួកគេនិងធ្វើយ៉ាងណា ហើយលោករដ្ឋមន្រ្តី និងមានចំណាត់ការយ៉ាងដូចម្តេច ពិសេសអង្គភាពប្រឆាំងអំពើពុករលួយរបស់លោក ឱម យិនទៀង និងចាត់វិធានការ អនុវត្តន៏ច្បាប់យ៉ាងដូចម្តេចដែរ៕

No comments:

Post a Comment

yes